ស្រួល​ដូច​បក​ចេក​វិធី​បញ្ចូល Ringtone ពី​កុំព្យូទ័រ​ទៅ iPhone ស្គាល់​គ្រប់​ជំនាន់ iOS

អ្នក​ប្រើប្រាស់ iPhone មួយ​ភាគ​ធំ ពេល​ពេញ​ចិត្ត​សំឡេង​រោទ៍​ណា​មួយ ច្រើន​តែ​រត់​ទៅ​រក​ជាង ហើយ​ត្រូវ​ចំណាយ​លុយ​និង​ពេលវេលា​ឲ្យ​គេ​កាត់​ម្តង​មួយ​បទ​ពិត​ជា​លំបាក។ ប្រសិន​បើ​អ្នក​មាន​កុំព្យូទ័រ​នៅ​ក្នុង​ដៃ គួរ​បោះ​ចោល​ទម្លាប់​នោះ​ទៀត​ទៅ យើងនឹងបង្ហើប​ពី​គន្លឹះ​ប៉ុន្មាន​ចំណុច ទោះ​អ្នក​ចេះ​ល្មមៗ​ក៏​អាច​ធ្វើ​បាន។

+តម្រូវ​ការ:

-កុំព្យូទ័រ​ដំណើរការ​លើ​ប្រព័ន្ធ Windows 7 ឡើង​ទៅ
-ចាំ​បាច់​ត្រូវ​មាន​កម្មវិធី iTunes ហើយត្រូវប្រាកដថា​ iTunes ស្ថិតនៅជំនាន់ចុងក្រោយ ដើម្បី​រក្សា Drive នៃ​ឧបករណ៍ Apple (ចុច​ទាញ​យក​ ត្រង់​នេះ )
ជំហានទី១៖ ទាញយកនិងដំឡើងកម្មវិធី Syncios Phone Manager នៅលើកុំព្យូទ័ររបស់អ្នកពីខាងក្រោមបន្ទាប់មកភ្ជាប់ទូរស័ព្ទ របស់អ្នកទៅកុំព្យូទ័ររបស់អ្នកហើយបើក iTunes (ចុច Trust ករណី​បើ​មាន​សារ​មួយ​លោត​លើ​អេក្រង់ ដើម្បីយល់ព្រម) ។
-ទាញ​យក​កម្មវិធី Syncios Phone Manager សំរាប់ Window
-ទាញ​យក​កម្មវិធី Syncios Phone Manager សំរាប់ Mac Version



ជំហានទី២៖
+វិធី​បញ្ចូល Ringtone ទៅ​ក្នុង iPhone/iPad:
សូមចុច Toolkit នៅលើរបារកំពូលហើយរកឃើញឧបករណ៍បង្កើត Ringtone Maker ។ ឧបករណ៍ជាច្រើនទៀតដូចជាកម្មវិធីបម្លែងអូឌីយ៉ូ កម្មវិធីបំលែងវីដេអូ ប្រព័ន្ធឯកសារនិងច្រើនទៀតអាចរកបាននៅទីនេះ។
Tips: ប្រសិនបើអ្នកត្រូវការយកបទចម្រៀងចេញពីទូរស័ព្ទ iPhone ទៅកុំព្យូទ័រ អ្នកអាចចូលទៅកាន់My Deviceនៅលើរបារបស់ Syncios ហើយបន្ទាប់មកស្វែងរកពាក្យ Media > Audio ហើយ Export បទចម្រៀងចេញពីទូរស័ព្ទ ទៅកុំព្យូទ័រ ។


ជំហានទី៣៖ បន្ទាប់មកអ្នកអាចជ្រើសរើសបទចម្រៀងដែលអ្នកចង់ធ្វើ ចេញពីកុំព្យូទ័រហើយកំណត់ ការចាប់ផ្តើម និងបញ្ចប់ នៃសម្លេងរោទ៍ទៅតាមតម្រូវការរបស់អ្នក ។ ចុចលើ Save & Import សម្លេងរោទ៍ដែលអ្នកទើបនឹងធ្វើត្រូវបានផ្ទេរទៅទូរស័ព្ទ របស់អ្នកដោយផ្ទាល់ ។


+វិធីកំណត់ Ringtone ថ្មីក្នុង iPhone/iPad:
-ចូលទៅ Settings > Sounds > Ringtone


-មិនដែល​ឮ​ឈ្មោះ​សោះ ចេញ​ប្រកាស​ក្តែងៗ​ស្មាតហ្វូន​ខ្លួន​អាច​ថត​រូប​នូវ​កម្រិត 80MP
-មុខងារថ្មី 🐵 Animoji 🐵 នៅក្នុង iMessage លើ iPhone X
-បច្ចេកវិទ្យាថ្មីរបស់ iSIM រួមបញ្ចូលគ្នានូវដំណើរការ....
-ចេះ​តិចនិក​ងាយៗ​នេះ​រឹត​ហ្វ្រាំង​ម៉ូតូ​ខ្លួន​ឯង​បាន​ស៊ីផុយ!

👍Like Page យើងខ្ញុំដើម្បីទទួលព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗ.

អត្ថបទ៖ សីហា

Comments

Popular posts from this blog

ល្បែងប្រជាប្រិយ ក្នុងរដូវចូលឆ្នាំខ្មែរ

អាថ៌កំបាំងទាំង ១០ ក្នុងការថតរូប iPhone ដ៏អស្ចារ្យ នៃស្ថាបត្យកម្ម