មូលហេតុទាំង ៧ ដែលអ្នកគួរតែមាន Smart Phone ប្រើ

សម្រាប់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងអាចសង្កេតឃើញថា Smartphone មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា ហើយមានក្រុមហ៊ុនផលិតទូរស័ព្ទធំៗជាច្រើនក៏មានការប្រជែងគ្នាជាខ្លាំងផងដែរ មិនថាទេទៅលើម៉ូតទូរស័ព្ទនោះ ថែមទាំងប្រជែងគ្នាទៅលើមុខងារប្លែកៗរបស់ Smartphone របស់ខ្លួនថែមទៀតផង។ ប៉ុន្តែសំណួរសួរថាតើមូលហេតុអ្វីដែលយើងគួរតែមាន Smartphone? ថ្ងៃនេះក្រុមការងារ express.com.kh របស់យើងនិងលើកយកហេតុផលសំខាន់ៗមួយចំនួនដែលយើងគួរតែមាន Smartphone។

១. សុវត្ថិភាពជាចម្បង
Smartphone គឺជាឧបករណ៍ដែលមានភ្ជាប់មកជាមួយនិង GPS ស្រាប់ ដែលអាចជាជំនួយសម្រាប់ពេលយើងធ្វើដំណើរទៅផ្លូវឆ្ងាយ។ ហើយក៏វាអាចប្រើសម្រាប់ពេលមានការបន្ទាន់ផងដែរ ឧទាហរណ៍ដូចជាពេលមានបញ្ហាណាមួយកើតឡើងយើងអាចធ្វើការទំនាក់ទំនងទៅរកជំនួយបានទាន់ពេលវេលា។

២. ជាមធ្យោបាយសម្រាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ
ជាការពិតណាស់ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកមួយរយះពេលខ្លីនេះ គឺសុទ្ធសឹងតែពឹងផ្អែកទៅលើការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram, Twitter, Skype, WhatsApp ក៏ដូចជា Application មួយចំនួនផ្សេងទៀតផងដែរ។ ហើយសម្រាប់បណ្តាញសង្គមទាំងអស់នោះ គឺសុទ្ធសឹងតែតម្រូវឲ្យមាន Internet ដែលជាអ្វីដែល Smartphone អាចធ្វើបាន។ ហើយវាមានភាពងាយស្រួលនិងឆាប់រហ័សផងដែរ ដោយសារតែយើងអាចប្រើប្រាស់នៅទីណា ឬក៏ពេលណាក៏បានដែរ។

៣. សម្រាប់ការអប់រំ
បច្ចុប្បន្នយើងអាចសង្កេតឃើញថា ការដែលប្រើប្រាស់ Smartphone អាចធ្វើឲ្យសិស្សានុសិស្សទាំងឡាយ មានភាពងាយស្រួលក្នុងការស្វែងរកឯកសារសម្រាប់ជាជំនួយដល់ការសិក្សារបស់ពួកគេ ហើយម៉្យាងវិញទៀតពួកគេអាចធ្វើការកត់ចំណាំមេរៀនរបស់ពួកគេបានយ៉ាងលឿន។ ជាមួយ Smartphone ប្រៀបបានទៅនឹងពួកគេមាន Internet នៅក្នុងដៃដែលអាចស្វែងរកព័ត៌មានផ្សេងៗបានយ៉ាងឆាប់រហ័សដែលធ្វើឲ្យពួកគេចំនេញពេលវេលាផងដែរ។ ហើយពួកគេក៏អាចធ្វើការថតសម្លេងទុកនៅពេលដែលគ្រូពន្យល់មេរៀន ពេលដែលមានការចាំបាច់ពួកគេអាចបើកសម្លេងស្តាប់ឡើងវិញ ជាហេតុធ្វើឲ្យមានភាពងាយស្រួលដល់ការសិក្សារបស់ពួកគេ។ ហើយពួកគេក៏អាចចែករំលែកព័ត៌មានទាក់ទងទៅនិងការសិក្សារបស់ពួកគេបានយ៉ាងឆាប់រហ័សផងដែរ។

៤. មានចំនេះដឹងលើជំនាញមួយថ្មីទៀត
ដូចដែលយើងបានដឹងហើយថា បច្ចេកវិទ្យាកាន់តែឈានទៅមុខយ៉ាងលឿន ដូច្នេះប្រសិនបើយើងតាមមិនទាន់នោះទេ វាអាចធ្វើឲ្យយើងខ្វះចំនេះដឹងលើផ្នែកបច្ចេកវិទ្យាមួយទៀត។ ហើយបើនិយាយពីការធ្វើការងារវិញអាចធ្វើឲ្យយើងមានកម្រិតទាបជាងគេ នៅពេលដែលយើងមិនមានចំនេះដឹងផ្នែកបច្ចេកវិទ្យា។

៥. មាន Application ដែលមានប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ
ជាការពិតណាស់មនុស្សទូទៅតែងតែគិតថា ការរស់នៅប្រចាំថ្ងៃរបស់គេគឺមិនមានចន្លោះខ្វះខាតនោះទេ ប៉ុន្តែអ្នកខ្លះបែរជាមិនបានដឹងនោះទេតើការរស់នៅប្រចាំថ្ងៃរបស់ពួកគេត្រូវការអ្វីខ្លះ? ពួកគេបានចំណាយថវិកាអស់ចំនួនប៉ុន្មានក្នុងរយះពេលមួយថ្ងៃ? កំណត់ត្រាប្រចាំថ្ងៃមានអ្វីខ្លះ? ប៉ុន្តែប្រសិនបើពួកគេមាន Smartphone នៅក្នុងដៃគឺពួកគេអាចស្វែងរក Application ទាំងនោះដើម្បីយកមកប្រើប្រាស់ ដោយពុំចាំបាច់កាន់សៀវភៅកំណត់ត្រាតាមខ្លូន ហើយពួកគេអាចរៀបចំផែនការចាយវាយបានថែមទៀតផងជាមួយនិង Application ផ្សេងៗជាច្រើនដែលមាននៅលើ Smartphone។

៦. យើងអាចកំសាន្តអារម្មណ៍បានផងដែរ
ជាមួយ Smartphone យើងអាចកំសាន្តអារម្មណ៍ដោយការស្តាប់បទចម្រៀង ឬក៏មើលវិដេអូដោយប្រើប្រាស់ Youtube App ឬក៏កំសាន្តដោយការប្រើប្រាស់ Smartphone សម្រាប់លេងហ្គេម ក៏ដូចជា Chat កំសាន្តជាមួយមិត្តភក្តិបានផងដែរ។ ពេលខ្លះយើងក៏អាចអានព័ត៌មាន ឬក៏អត្ថបទខ្លីៗសម្រាប់ជួយសម្រួលដល់ការគិតរបស់យើងបានផងដែរ។

៧. ជួយសម្រួលការងារបានជាច្រើនផងដែរ
សម្រាប់នៅក្នុងការងារវិញ Smartphone ក៏បានចូលរួមចំណែកមួយយ៉ាងធំផងដែរ ដោយសារតែយើងអាចធ្វើការផ្ញើរជា Email ផ្ញើរឯកសារសំខាន់ៗ ក៏ដូចជាទទួល Email បានភ្លាមៗ បើទោះបីជាយើងមិននៅជិត Computer របស់យើងក៏ដោយ។

Comments

Popular posts from this blog

អាថ៌កំបាំងទាំង ១០ ក្នុងការថតរូប iPhone ដ៏អស្ចារ្យ នៃស្ថាបត្យកម្ម

ល្បែងប្រជាប្រិយ ក្នុងរដូវចូលឆ្នាំខ្មែរ

សំណួរចាក់ដោត!!! បើស្រីៗចេះផឹកស៊ី ចូលក្លឹប ចេះដើរលេងយប់ ចេះកុហក់! តើអាចទទួលនាងជាប្រពន្ធបានទេ? ស្តាប់ហើយពេញចិត្តស្តូក