បន្ទាប់ពីបំបាក់ Porto ដល់ទៅ៥ទល់០ខ្សែការពារ Dejan Lovern បានអារម្មណ៍ថា Liverpool អាចឈ្នះពានធំជាងគេលំដាប់ទ្វីបអឺរ៉ុបមួយនេះ
សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានធ្វើមហាសន្និបាតព្រឹកមិញបង្ហាញពីសកម្មភាពអាណត្តិចាស់ ការផ្លាស់ប្ដូរសមាសភាពមន្ត្រីសហព័ន្ធមួយចំនួន និងលើកទិសដៅសម្រាប់អាណត្តិថ្មី។
ឯកឧត្ដម ជា ប៊ុនហេង អនុប្រធានទី១ សហព័ន្ធបានឲ្យដឹងថា មហាសន្និបាតដែលធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ២០១៨នេះ គឺធ្វើមុនពេលផុតអាណត្តិទី១ដែលកំណត់ពេលត្រឹមត្រូវនោះគឺខែវិច្ឆិកា ចុងឆ្នាំនេះ។ ដោយសារមានសមាជិកប្រតិបត្តិមួយចំនួនទទួលមរណភាព និងខ្លះទៀតលាឈប់យូរមកហើយ តម្រូវឲ្យសហព័ន្ធត្រូវតែធ្វើមុនដើម្បីទទួលស្គាល់ជាផ្លូវការនូវបេក្ខភាពជំនួសថ្មី។
ទោះជាសហព័ន្ធមួយនេះមានអាយុកាលតិចតួចក្ដី ប៉ុន្តែសមិទ្ធផល និងការខំប្រឹងគឺមានច្រើនដូចជា ឈ្នះមេដាយជាច្រើនគ្រឿងនាព្រឹត្តិការណ៍ធំៗនៅឯក្រៅប្រទេស ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិច្រើនដង និងមានចំណាត់ថ្នាក់លេខ៩ ទូទាំងពិភពលោកទៀតផង។
សម្រាប់អាណត្តិថ្មី ២០១៨-២០២២ នេះដែរ សហព័ន្ធមានគម្រោង បង្កើនការប្រមូលផ្ដុំការហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍ធំៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងដណ្ដើមចំណាត់ឲ្យល្អជាងនេះទៅទៀត។ សហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសជប៉ុន២ខែត្រៀមចូលរួមប្រកួត Asian Games ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី ពេលខាងមុខ។ ក្រៅពីនេះសហព័ន្ធបង្កើនប្រសិទ្ធភាព គុណផល បច្ចេកទេសដល់ថ្នាលយុវជនដែលមានស្រាប់ដើម្បីត្រៀម ស៊ីហ្គេម ២០១៩ នៅ ហ្វីលីពីន និង២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កម្មវិធីមហាសន្និបាតបញ្ចប់អាណត្តិទី១ នេះធ្វើឡើងនៅនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOC) ហើយបន្តអាណត្តិទី២ នេះគឺចាប់ពីឆ្នាំ ២០១៨-២០២២ មានរយៈពេល៤ឆ្នាំ។ កម្មវិធីនេះមានតំណាងខាងក្រសួងអប់រំ យុវជន និងកីឡា រួមនិងសមាជិក ក៏ដូចជាកីឡាករ កីឡាការីសូហ្វតេនីសចូលរួមជាច្រើននាក់ផងដែរ៕
Comments
Post a Comment