POGBA ចង់បានដំណែងថ្មីក្នុងក្រុមក្រោយពេលមានបញ្ហាជាមួយ MOURINHO
Paul Pogba បានផ្ដោះផ្ដងពាក្យសម្ដីគ្នាទៅវិញទៅមកជាមួយលោក Jose Mourinho ពីការចង់បានកន្លែងលេងថ្មី ក្នុងឈុតជម្រើសដំបូងរបស់ក្លឹប ហើយរូបគេចង់បានសេរីភាពក្នុងការលេងលើទីលាន។
ខ្សែបម្រើសញ្ជាតិបារាំង គឺជាកីឡាករថ្លៃជាងគេរបស់ក្លឹប បានធ្លាក់ទម្រង់លេងខ្លាំង ចាប់តាំងពីរចូលឆ្នាំ២០១៨ ហើយគ្រូបង្វឹកក៏បានដាក់ឲ្យបម្រុងក្នុងការប្រកួតមួយចំនួន ពិសេសក្នុងការប្រកួតដែលក្លឹបឈ្នះ Huddersfield។ ការរិះគន់ជាច្រើនហើយការវិភាគរបស់អ្នកជំនាញជឿថា Pogba បានក្លាយជាកីឡាករមានតម្លៃម្នាក់ ដែលពួកគេគិតថា Pogba មិនអាចរុញច្រានឲ្យយកតួនាទីលេងក្នុងតំបន់បម្រើខាងក្រោមទាំងពីរ ដែលស្ថិតក្នុងទម្រង់លើទីលានរបស់លោក Jose Mourinho។
ប្រភព Daily Record បាននិយាយថាកីឡាករវ័យ២៤ឆ្នាំ កំពុងពិចារណាពីទម្រង់លេងរបស់ខ្លួន ដោយស្នើសុំ ចង់ឲ្យក្រុមរបស់លោក Jose Mourinho មានតំបន់ប្រយុទ្ធកាន់តែមុតស្រួច ឲ្យខ្លួនលេងក្នុងដំណែងបម្រើប្រយុទ្ធក្នុងតំណែងមួយណាក៏បាន ស្ថិតក្នុង បម្រើស្លាបឆ្វេង ក្នុងតំបន់បម្រើទាំងបី។
ជាទូទៅគ្រូបង្វឹកព័រទុយហ្គាល់តែងតែជ្រើសរើសយកទម្រង់លេង ៤-២-៣-១ ចាប់តាំងពី Alexis Sanchez មកដល់ហើយPogba ដាក់ឲ្យលេងក្នុងតំបន់បម្រើការពារដូច Matic ដែរ។ ប៉ុន្តែពេលនេះកីឡាករលេងសក់ហាក់មិនសប្បាយចិត្តហើយមានអារម្មណ៍ថា សមត្ថភាពក្នុងការបង្ហាញឥទ្ធិពលលើទីលាន ត្រូវបានកាត់បន្ថយដោយសារដាក់ឲ្យលេងការពារបម្រើហើយចង់លេងដំណែងដែលមានសេរីភាពក្នុងផ្លាស់ទីវិញ។
Mourinho មិនគតិដូច្នេះទេ អញ្ចឹងហើយគាត់ជឿថាកាយសម្បទា និងសមត្ថភាពតិកនិករបស់ Pogba គួរតែលេងបានល្អបំផុតក្នុងតំបន់ក្រោយបម្រើប្រយុទ្ធជាមួយ Nemanja Matic។ អញ្ចឹងក៏ដោយលោក Jose ក៏ភ្ញាក់ផ្អើលពីរបៀបដែល Pogba លេងក្នុងតំបន់ការពារបម្រើតាមយុទ្ធសាស្ត្ររបស់គាត់ មិនបានល្អពិសេសការគ្រប់គ្រងបាល់មិនសូវបានល្អ។
ចំណែកកាសែតបារាំង L’Equip ក៏បានសរសេរអត្ថបទស្រដៀងគ្នាដែរ ដោយនិយាយថា Pogba ធុញទ្រាន់នឹងតួនាទីដែលគ្រូបង្វឹកដាក់ឲ្យលេងចុងក្រោយ ហើយពេលនេះរូបគេមានអារម្មណ៍ថាស្ដាយក្រោយ ដែលត្រឡប់មក Old Trafford ដែលជាកន្លែងរូបគេធ្លាប់ខកចិត្តកាលពីដំបូង៕
Comments
Post a Comment