Firefox យឺតជាងមុន នៅពេលដែល update មកដល់ជំនាន់ 58.0.1
Firefox គឺជាផលិតផលរបស់ក្រុមហ៊ុន Mozilla គឺជា Web Browser ដែលមានមានឈ្មោះបោះសំលេងប្រហាក់ប្រហែលនឹង Browser របស់ Google គឺ Google Chrome ឬ Chrome ។ មួយរយះកាលមុន Firefox គឺជា browser ដែលមានល្បឿនលឿនជាង browser ផ្សេងៗពេលអ្នកbrowse ទោកាន់ Website ណាមួយដោយប្រើប្រាស់វា ហើយវាក៏លឿនជាង Chrome ទៅទៀត ស្រាប់តែក្រោយពេល Mozilla បានប្រកាសថាFirefox នឹង Update ខ្លួនទៅកាន់ Quantum ឬ Firefox Quantum មក Web Browser មួយនេះមានល្បឿនក្នុងការ browser ទៅកាន់ url នៃ Website ណាមួយយឺតគួរអោយធុញទ្រាន់ លើសពីនេះទៅទៀត គ្រាន់តែអ្នកបើក Firefox ដំបូងដែលមិនទាន់នឹងបាន browse ទៅកាន់ Website ណាមួយផង Firefox ក៏ load យឺតបំផុតផងដែរ ។
ប្រសិនបើយើងធៀបជាមួយនឹង Chrome ផ្នែកល្បឿនវិញពេលនេះ Chrome គឺមានល្បឿនលឿនដាច់ Firefox បាត់ទៅហើយ ។
ព្រោះតែបែបនេះហើយទើបធ្វើអោយ អ្នកធ្លាប់និយមប្រើប្រាស់ Firefox ចាប់ផ្តើមងាកមកប្រើប្រាស់ Chrome ជំនួស Firefox វិញ ។
លើសពីនេះទៅទៀត ក្រុមហ៊ុន Mozilla កាលពីពីរថ្ងៃមុននេះក៏បានអោយដឹងថា Firefox Quantum មាន bug មួយកើតឡើង គឺ Bug 1433065, គឺជាបញ្ហាដែល Page not loading ដែលពេលអ្នកចាប់ផ្តើមបើក Firefox គឺវាលោតតែផ្ទាំងសរ ហើយមិនបង្ហាញសារអ្វីទាំងអស់ថែមទៀតផង…… ។
យ៉ាងណាមិញមិនមានការបញ្ជាក់ណាមួយពីខាងក្រុមហ៊ុន Mozilla ពីបញ្ហារដែរ Firefox យឺតនេះទេ។
Comments
Post a Comment