មិនដែល​ឮ​ឈ្មោះ​សោះ!! ចេញ​ប្រកាស​ក្តែងៗ​ ស្មាតហ្វូន​ខ្លួន​អាច​ថត​រូប​នូវ​កម្រិត 80MP

ក្រុមហ៊ុន ផលិត ស្មាតហ្វូន Noa បាន ប្រកាស ទុក ជា មុន នូវ តម្លៃ និង លក្ខណៈ សម្បត្តិ គ្រឿង នៃ ម៉ូឌែល N7 ត្រៀម ដាក់ បង្ហាញ ក្នុង ពិព័រណ៍ MWC 2018។ ជា ផលិតផល មាន ដើម កំណើត នៅ ប្រទេស ក្រូអាត ដែល រំលេច មុខងារ ពិសេស High-Resolution អនុញ្ញាត ឲ្យ អ្នក ប្រើប្រាស់ អាច ផ្ដិត យក រូបភាព សន្លឹក នៅ កម្រិត 80MP ។

ផ្អែក តាម វីដេអូ មួយ លើ គេហទំព័រ YouTube ស្មាតហ្វូន ធន់ កណ្តាល នេះ មាន ប្រើ Sensor កាមេរ៉ា ប្រភេទ SONY IMX298 ទំហំ 16+16MP ភ្លោះ ពីរ គ្រាប់ នៅ ខាង ក្រោយ ប៉ុន្តែ មាន សមត្ថភាព ពិសេស អាច ចាប់ យក រូបភាព នៅ ទីតាំង ឆ្ងាយ និង បាត់បង់ គុណភាព ដើម តិចតួច បំផុត។ បន្សំ នឹង បច្ចេកវិទ្យា Pixel-Shift អម នឹង ឥទ្ធិពល គ្រាប់ កាមេរ៉ា ភ្លោះ បាន ប្រែ មុខមាត់ ស្មាតហ្វូន ត្រកូល ថ្មី ផ្ទុះ ការ ចាប់ អារម្មណ៍ ដល់ អ្នក និយម វិស័យ ថត រូប។


លក្ខណៈ សម្បត្តិ ម៉ាស៊ីន ផ្សេង ទៀត មាន ប្រើ មុខងារ ស្កេន ផ្ទៃ មុខ Face-ID បំពាក់ អេក្រង់ ៥.៧ អ៊ីញនៅ មាត្រដ្ឋាន ១៨:៩ កម្រិត HD+ រត់ លើ ឈីប MediaTek MT6750។ ក្រុមហ៊ុន Noa ក៏ បញ្ជាក់ ច្បាស់ រួច មក ហើយ ម៉ូឌែល N7 នឹង មាន លក់ តាម ហាង ចែកចាយ ក្នុង តម្លៃ ៣១០ ដុល្លារ នៅ ទីផ្សារ អឺរ៉ុប។


👍Like Page យើងខ្ញុំដើម្បីទទួលព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗ.




ប្រភព៖dpreview

Comments