ល្បែងប្រជាប្រិយ ក្នុងរដូវចូលឆ្នាំខ្មែរ
តាំងពីបុរាណកាលរហូតមកទល់បច្ចុប្បន្ននេះ បើនិយាយពីល្បែងប្រជាប្រិយខ្មែរ គឺមានយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ស្ទើរតែរាប់មិនគ្រប់ឈ្មោះផង។ ប៉ុន្តែសព្វថ្ងៃនេះ ល្បែងប្រជាប្រិយមួយចំនួនគ្មានវត្តមាននៅតាមភូមិស្រុកបន្តទៀតឡើយ ដោយហេតុយុវជនមួយចំនួនបាននិងកំពុងវក់វីនឹងវប្បធម៌បរទេស ហើយបំភ្លេចចោលនូវល្បែងកម្សាន្ដប្លែកៗដែលជាអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ ចំណុចទាំងនេះត្រូវបានគេសង្កេតឃើញថា បើសិនគ្មានអ្នកថែរក្សា ចងក្រងជាសៀវភៅទុកទេ នោះកូនចៅខ្មែរជំនាន់ក្រោយនឹងពុំស្គាល់ល្បែងប្រជាប្រិយដែលយើងធ្លាប់មានទាំងអម្បាលម៉ាននោះឡើយ។
ល្បែងប្រជាប្រិយ ត្រូវបានប្រជាជនខ្មែរនិយមលេងកម្សាន្តនៅពេលទំនេរ បុណ្យទាន និងលេងនៅរដូវកាលនីមួយៗនៃបុណ្យជាតិផងដែរ។ ជាតឹកតាងស្រាប់ រដូវបុណ្យចូលឆ្នាំខ្មែរ បានខិតជិតចូលកៀកដល់ថ្ងៃហើយ ហើយប្រជាជននិងប្រជាកសិករស្ទើរគ្រប់តំបន់នៃប្រទេសកម្ពុជា បាននាំគ្នីគ្នាលេងល្បែងប្រជាប្រិយបណ្ដើរៗទៅតាមការពេញនិយមនៃតំបន់នីមួយៗផង។
តើមានល្បែងប្រជាប្រិយអ្វីខ្លះសម្រាប់លេងកម្សាន្តនៅរដូវចូលឆ្នាំខ្មែរទៅ? ថ្ងៃនេះ យើងបានរាប់រាប់ពីឈ្មោះល្បែងប្រជាប្រិយមួយចំនួន ដែលជាល្បែងកម្សាន្តពេញនិយមជាងគេ នៅក្នុងរដូវចូលឆ្នាំខ្មែរ។
សូមជម្រាបជូនថា ល្បែងប្រជាប្រិយដែលប្រជាជនខ្មែរពេញនិយមលេងនៅរដូវចូលឆ្នាំខ្មែរនោះរួមមាន លាក់កន្សែង ទាញព្រ័ត្រ ចោលឈូង បោះអង្គញ់ វាយក្អម ឡើងសសរខ្លាញ់ ចត្រង្គ (អុក) ស្វាដណ្ដើមស្លឹកឈើ ស្ដេចចង់ ចាប់កូនខ្លែង ឱបត្រឡាចឬបេះឪឡឹក គោះត្រឡោក លោតអន្ទាក់ គោះពព្លាក់ គ្របមាន់ បីដកមួយ លោតបាវ យាយដឹកតា និងល្បែងជាច្រើនទៀត។
បើតាមលោក ហង្ស ចក្រី ព្រឹទ្ធាចារ្យក្នុងភូមិ និងជាគ្រូបង្រៀននៅក្នុងខេត្តពោធិ៍សាត់ បានប្រាប់ដល់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ថា ល្បែងប្រជាប្រិយ គឺជាផ្នែកមួយនៃអរិយយធម៌ខ្មែរដ៏មានតម្លៃ និងមានសារៈសំខាន់ដល់ប្រជាពលរដ្ឋ។ ការលេងល្បែងប្រជាប្រិយ បានជួយទ្រទ្រង់ដល់សារពាង្គកាយ គឺធ្វើឱ្យសុខភាពល្អ ទាំងកាយសម្បទា និងចិត្តសម្បទាដែលទាំងអស់នេះរាប់បញ្ចូលនៅក្នុងពពួកអត្តពលកម្ម និងចិត្តពលកម្មទៀតផង។
ព្រឹទ្ធាចារ្យ និងគ្រូបង្រៀនដដែលរូបនេះបន្ថែមថា អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺបានបង្កើតភាពស្និទ្ធស្នាល ចេះសាមគ្គី បង្កើនការសហការ ចេះគោរពស្រឡាញ់គ្នា និងចេះជួយគ្នា។ មួយទៀតសោត ការលេងល្បែងប្រជាប្រិយនេះ ក៏ជាការហាត់ប្រាណដ៏ល្អមួយដែលនាំមកនូវភាពរហ័សរហួនភ្នែក ដៃជើង ហើយធ្វើឱ្យសាច់ដុំរឹងមាំ និងកម្លាំងពលំរឹងប៉ឹងថែមទៀត។ លើសពីនេះ ក៏ជាការហាត់ចិត្តគំនិត ប្រាជ្ញា ស្មារតីឱ្យឈ្លាសវៃ ច្នៃប្រតិដ្ឋ និងចេះប្រើកលល្បិចក្នុងការដោះស្រាយរាល់បញ្ហាផ្សេងៗតាមរយៈការលេងល្បែងកម្សាន្តនេះផងដែរ។
ព្រឹទ្ធាចារ្យរូបនេះបញ្ជាក់ថា បុព្វបុរសខ្មែរបង្កើតល្បែងប្រជាប្រិយទាំងនេះមក ប្រហែលទំនងចង់ជាបំបាត់ភាពអផ្សុកនៅពេលទំនេរពីកិច្ចការ ហើយយកវាមកលេងនៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កបរិយាកាសអធិកអធមផងដែរ។ មួយទៀតសោត ក៏ប្រហែលជាចង់បង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ អរិយធម៌ និងភាពច្នៃប្រតិដ្ឋក្នុងការលេងល្បែងប្រជាប្រិយ។
គួររម្លឹកជូនថា ល្បែងប្រជាប្រិយ គឺជាសិល្បវប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបានរីកត្រចះត្រចង់ និងជាសក្ខីភាពដ៏អស្ចារ្យ ដើម្បីបង្ហាញពិភពលោកឱ្យដឹងឮ និងស្ញប់ស្ញែងពីអារិយធម៌ខ្មែរ។ ល្បែងប្រជាប្រិយ បានកកើតឡើងពីជីវិតប្រចាំថ្ងៃនៃប្រជាកសិករតាមសម័យកាលនីមួយៗ ដោយគ្មានកាលបរិច្ឆេទ ឬឈ្មោះអ្នកបង្កើត អ្នកផ្ដួចផ្ដើម និងពីប្រវត្តិច្បាស់លាស់នោះទេ គឺមានប្រភពចេញពីកម្លាំងពលកម្ម ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប្រជាកសិករ និងជាការចេះតៗគ្នាតែប៉ុណ្ណោះ៕
រូបភាព៖ Google

Comments
Post a Comment