Posts
Showing posts from March, 2018
តើការដោតឆ្នាំងសាក ជាប់ព្រីភ្លើងចោលមិនប្រើ ប៉ះពាល់អីខ្លះ?
- Get link
- X
- Other Apps
ការសាកបញ្ចូលថាមពលដល់ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ (Laptop) ស្ទើរកើតឡើងជារៀងរាល់ថ្ងៃ។ អ្វីកត់សម្គាល់ អ្នកខ្លះធ្លាប់ដោតឆ្នាំងសាកចោលជាប់ព្រីភ្លើង ទោះបីមិនបានសាកអ្វីក៏ដោយ។ តើវាអាចប៉ះពាល់ដល់ដុំឆ្នាំងសាកដែរឬទេ? ការដោតឆ្នាំងសាកស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ ចោលជាប់ព្រីភ្លើង គឺមិនមានផលអវិជ្ជមានដូចជាខូចឆ្នាំងសាក ឬឆ្លងភ្លើងអ្វីនោះទេ ព្រោះឆ្នាំងសាកគ្រាន់ជាស្ពានសម្រាប់ចម្លង និងបម្លែងចរន្តអគ្គិសនីទៅកាន់ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ឆ្នាំងសាកកុំព្យូទ័រយួរដៃមួយចំនួនដែលមានអំពូល គឺអាចស៊ីថាមពលខ្លះ នៅរាល់ពេលដែលដោតជាមួយព្រីដែលមានភ្លើង តែស៊ីក្នុងកម្រិតតិចតួចបំផុតដើម្បីបំភ្លឺអំពូល។ ដោយឡែក ទោះជាមិនមានបញ្ហាសម្រាប់ការដោតជាប់ព្រីភ្លើងចោលពេលមិនប្រើចំពោះឆ្នាំងសាកស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រយួរដៃ ក៏ប្រិយមិត្តមិនគួរធ្វើនោះទេ គឺដើម្បីប្រាកដពីសុវត្ថិភាព ១០០% ព្រោះហានិភ...
ល្បែងប្រជាប្រិយ ក្នុងរដូវចូលឆ្នាំខ្មែរ
- Get link
- X
- Other Apps
តាំងពីបុរាណកាលរហូតមកទល់បច្ចុប្បន្ននេះ បើនិយាយពីល្បែងប្រជាប្រិយខ្មែរ គឺមានយ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ស្ទើរតែរាប់មិនគ្រប់ឈ្មោះផង។ ប៉ុន្តែសព្វថ្ងៃនេះ ល្បែងប្រជាប្រិយមួយចំនួនគ្មានវត្តមាននៅតាមភូមិស្រុកបន្តទៀតឡើយ ដោយហេតុយុវជនមួយចំនួនបាននិងកំពុងវក់វីនឹងវប្បធម៌បរទេស ហើយបំភ្លេចចោលនូវល្បែងកម្សាន្ដប្លែកៗដែលជាអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ ចំណុចទាំងនេះត្រូវបានគេសង្កេតឃើញថា បើសិនគ្មានអ្នកថែរក្សា ចងក្រងជាសៀវភៅទុកទេ នោះកូនចៅខ្មែរជំនាន់ក្រោយនឹងពុំស្គាល់ល្បែងប្រជាប្រិយដែលយើងធ្លាប់មានទាំងអម្បាលម៉ាននោះឡើយ។ ល្បែងប្រជាប្រិយ ត្រូវបានប្រជាជនខ្មែរនិយមលេងកម្សាន្តនៅពេលទំនេរ បុណ្យទាន និងលេងនៅរដូវកាលនីមួយៗនៃបុណ្យជាតិផងដែរ។ ជាតឹកតាងស្រាប់ រដូវបុណ្យចូលឆ្នាំខ្មែរ បានខិតជិតចូលកៀកដល់ថ្ងៃហើយ ហើយប្រជាជននិងប្រជាកសិករស្ទើរគ្រប់តំបន់នៃប្រទេសកម្ពុជា បាននាំគ្នីគ្នាលេងល្បែងប្រជាប្រិយបណ្ដើរៗទៅតាមការពេញនិយមនៃតំបន់នីមួយៗផង។ តើមានល្បែងប្រជាប្រិយអ្វីខ្លះសម្រាប់លេងកម្សាន្តនៅរដូវចូលឆ្នាំខ្មែរទៅ?...
តើអ្នកស្គាល់ និងធ្លាប់បានលេង ល្បែងលោតអន្ទាក់ដែរឬទេ?
- Get link
- X
- Other Apps
ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារី ជំទង់ៗលេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរខ្លះ តាមដែលគេស្ម័គ្រ។ បានជាគេហៅថា «ល្បែងលោតអន្ទាក់» ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយច្រហោងដំកង់ ចាប់ចុងដៃគ្នា ជាអន្ទាក់ដៃ ចាំស្ទាក់អ្នកលោតកុំឲ្យលោតចូលបាន, មួយពួកទៀត ឈរជុំវិញចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ។ របៀបលេង ល្បែងនេះ គេចែកពួកអ្នកលេងជា២ចំនួនស្មើគ្នា គឺចាប់តាំងពី ៥ ឬ ៦ នាក់ម្ខាងឡើងទៅ។ សកម្មភាពរបស់អ្នកលេង ដូចក្នុងរូបភាពនេះ ៖ ពួកទី១ អង្គុយច្រហោងដំកង់គ្នាជាវង់ ឃ្លាតពីគ្នាល្មមលាតឬកាង ដៃទាំងពីរខាងបាន ហើយចាប់ចុងដៃគ្នានិងគ្នា មើលទៅឃើញភាពដូចជាអន្ទាក់។ ពួកទី២ ឈរជុំវិញចាំ លបឆ្មក់ហក់លោតចូលក្នុងអន្ទាក់ដៃរបស់ពួកទី១។ ពេលលេង ពួកទាំង២នេះសុទ្ធតែប្រុងប្រយ័ត្នរៀងៗខ្លួន គឺមុននឹងលោតចូលពួកអ្នកឈរគេធ្វើរ៉ែរ៉ៗជុំវិញពួកអង្គុយ ឲ្យពួកអ្នក អង្គុយភ្លេចខ្លួន ឬពួកអ្នកលោតគេចាត់ឲ្យពួកគេខ្លះទៅពួននៅឆ្ងាយ ហើយឲ្យលួចរត់ពីចម្ងាយមកលោតចូលតែម្ដងក៏មាន។ ចំណែកខាងពួក អ្នកអង្គុយធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នកលោតលោតផ្លោះចូលមកក្នុងរង្វង់បាន។ ឯពួកអ្នកអង្គុយគេលើកដៃឡើង ដោយប្រញាប់ជាបន្ទាន់ ដើម្បីកុំឲ្យគេលោតចូល...
ល្បែងប្រជាប្រិយខ្មែរ ៖ ល្បែងលាក់កន្សែង
- Get link
- X
- Other Apps
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុង បុរាណកាលតែងលេងសម្រាប់ជាទីកម្សាន្តសប្បាយ នៅពេលយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលសម្រាកពីការនឿយហត់ម្ដងៗ។ មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។ ហើយគេយកកន្សែងឬក្រមាតូចមួយមករុំមូរធ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់ កាន់យួរបាន សន្មតហៅថា កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។ សកម្មភាពរបស់អ្នកលេង ដូចរូបខាងក្រោមនេះ ល្បែងនេះ មានត្រណមយ៉ាងតឹងរ៉ឹងមិនឲ្យអ្នកលេងងាក ក្រោយឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណាមួយហ៊ានងាក ឬលូក ស្ទាបខាងក្រោយខ្នង អ្នកលាក់គេមានអំណាចដាក់ទណ្ឌកម្មអ្នកនោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោស យ៉ាងណាតាមចិត្តគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រឡឹងអ្នកអង្គុយ ២-៣ជុំហើយ មើលតែអ្នកណាអង្គុយបែបភ្លេចខ្លួនគេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឲ្យឆាប់មក...
មូលហេតុទាំង ៧ ដែលអ្នកគួរតែមាន Smart Phone ប្រើ
- Get link
- X
- Other Apps
សម្រាប់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងអាចសង្កេតឃើញថា Smartphone មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា ហើយមានក្រុមហ៊ុនផលិតទូរស័ព្ទធំៗជាច្រើនក៏មានការប្រជែងគ្នាជាខ្លាំងផងដែរ មិនថាទេទៅលើម៉ូតទូរស័ព្ទនោះ ថែមទាំងប្រជែងគ្នាទៅលើ មុខងារប្លែកៗរបស់ Smartphone របស់ខ្លួនថែមទៀតផង។ ប៉ុន្តែសំណួរសួរថាតើមូលហេតុអ្វីដែលយើងគួរតែមាន Smartphone? ថ្ងៃនេះក្រុមការងារ express.com.kh របស់យើងនិងលើកយកហេតុផលសំខាន់ៗមួយចំនួនដែលយើងគួរតែមាន Smartphone។ ១. សុវត្ថិភាពជាចម្បង Smartphone គឺជាឧបករណ៍ដែលមានភ្ជាប់មកជាមួយនិង GPS ស្រាប់ ដែលអាចជាជំនួយសម្រាប់ពេលយើងធ្វើដំណើរទៅផ្លូវឆ្ងាយ។ ហើយក៏វាអាចប្រើសម្រាប់ពេលមានការបន្ទាន់ផងដែរ ឧទាហរណ៍ដូចជាពេលមានបញ្ហាណាមួយកើតឡើងយើងអាចធ្វើការទំនាក់ទំនងទៅរកជំនួយបានទាន់ពេលវេលា។ ២. ជាមធ្យោបាយសម្រាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ ជាការពិតណាស់ ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកមួយរយះពេលខ្លីនេះ គឺសុទ្ធសឹងតែពឹងផ្អែកទៅលើការប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram, Twitter, Skype, WhatsApp ក៏ដូចជា Application មួយចំនួនផ្សេងទៀតផងដែរ។ ហើយសម្រាប់បណ្តាញសង្គមទាំងអស់នោះ គឺសុទ្ធសឹងតែតម្រូវឲ្យមាន Internet ដែលជាអ្វីដែល Sma...